ការកំណត់គោលដៅ…
ការកំណត់គោលដៅ សម្រាប់អនាគត យុវជន នៅតែចោទជាបញ្ហា
ភ្នំពេញ៖ មន្រ្តីរាជរដ្ឋាភិបាល បានថ្លែងថា យុវជនកម្ពុជា នឹងជួបបញ្ហាប្រឈមនៅពេលអនាគត ប្រសិនបើពួកគេមិនបានកំណត់គោលដៅឱ្យច្បាស់លាស់ និង មិនមានការជំរុញលើកទឹកចិត្តពីអាណាព្យាបាល ឱ្យព្យាយាមសិក្សា ។
ទីប្រឹក្សារាជរដ្ឋាភិបាល និង ប្រធានការិយាល័យមេធាវី លោក សុក ស៊ីផាន់ណា បានថ្លែងនៅក្នុងសិក្ខាសាលាយុវជន ស្តីពីការរៀបចំខ្លួន នៅឯមជ្ឈមណ្ឌលកោះពេជ្យឱ្យដឹងនៅថ្ងៃអាទិត្យ ទី២៨ ខែ សីហា ឆ្នាំ២០១១នេះថា លោក មានការព្រួយបារម្ភចំពោះយុវជនកម្ពុជា ដែលមិនបានកំណត់គោលដៅឱ្យបានច្បាស់លាស់ នៅពេលទីផ្សារអន្តរជាតិ កាន់តែបើកទូលាយសម្រាប់ពួកគេ។ ជាពិសេស នឹងជួបបញ្ហាប្រឈមក្នុងការប្រកួតប្រជែងដណ្តើមយកទីផ្សារការងារ ហើយ សេដ្ឋកិច្ចប្រទេសជាតិ ក៏មិនអាចមានការរីកចំរើនខ្លាំងដែរ ពីព្រោះ យុវជន មិនផ្តោតអារម្មណ៍ទៅលើការសិក្សា និង ស្រូបយកជំនាញនោះ។
លោក សុក ស៊ីផាន់ណា បានចែករំលែកបទពិសោធន៍ជាច្រើនដល់យុវជន ដោយបានគួសបញ្ជាក់ថា ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារយុវជន ត្រូវមានស្មារតីប្រកួតប្រជែង ខ្លួនទីពឹងខ្លួន និង ឯករាជ្យលើខ្លួនឯង ព្រោះកាលណា មានស្មារតីរឹងមាំ ទើបអាចទៅឈានទៅរកអនាគតបានវែងឆ្ងាយ។ យុវជនត្រូវតែយកចិត្តទុកដាក់ក្នុងអានឱ្យបានច្រើន ដែលជាមូលដ្ឋានចំណេះដឹងទូទៅ និងខិតខំស្រូបយកភាសាបរទេសឱ្យបានច្រើន ជាពិសេស យុវជន ត្រូវមានស្មារតី ក្លាហានមុះមុត ដើម្បីធ្វើបានអ្វីមួយ ដោយខ្លួនឯង។
លោកបានលើកឡើងថា “ ជីវិតគឺជាប្រកួតប្រជែងថ្ងៃហ្នឹងយើងប្រកួតប្រជែងជាមួយអ្នកណា យើងប្រកួតប្រជែងជាមួយខ្លួនយើង អ្នករៀនជាប់លេខ១ លេខ២ លេខ៣ យើងគួរសរសើរ ប៉ុន្តែអ្នកហ្នឹងចុងបញ្ចប់ត្រូវប្រកួតប្រជែងជាមួយខ្លួនឯង ហើយខ្ញុំសព្វថ្ងៃ បើខ្ញុំគិតទៅ ក្នុងមួយថ្ងៃៗ ខ្ញុំមើលឯកសារមិនដឹងប៉ុន្មានទេ ហើយ អ្នកខ្លះសួរថា បើបងឯងចេះប៉ុណ្ណឹង ចាំបាច់មើលអីទៀត ប៉ុន្តែមិនមែនទេ បើពេលយើងឈប់មើល ជីវិតយើងជិតស្លាប់ហើយ ពីព្រោះការវិវត្តន៍នៅក្នុងពិភពលោក ក្នុងស្រុក ការងារ វិវត្តន៍រហូត ហើយបើយើងមិនប្រឹងប្រែងតាមដានការងារទាំងអស់នោះទេ យើងដើរថយក្រោយហើយ”។
និស្សិតធនាគារ និង ហិរញ្ញវត្ថុឆ្នាំទី១ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក សេង ចាន់ថង បាននិយាយថា រូបគេមានការស្រពិចស្រពិលផងដែរ នៅពេលប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ពីព្រោះមិនដឹងជាជ្រើសរើសមុខវិជ្ជាណាមួយទេ ដោយសារតែរូបលោកចង់ចាប់ជំនាញច្រើនពេក ដូចជាផ្នែកកសិកម្ម ធនាគារ និង គ្រូបង្រៀន។
ទោះបីជាលោក បានចាប់យកជំនាញផ្នែកធនាគារ ដែលជាចំណង់ចំណូលចិត្ត របស់ខ្លួនក៏ដោយ ក៏រូបគេបានសំដែងការព្រួយបារម្ភពីទីផ្សារការងារផងដែរ “ ខ្ញុំព្រួយបារម្ភខ្លាំង ដោយសារខ្ញុំគិតថារៀនផ្នែកធនាគារស្រួល ហើយ អ្នកផ្សេងក៏គិតថាស្រួលដែរ ដូច្នេះចំនួនអ្នករៀន មានច្រើនហើយ ខ្ញុំគិតថានៅពេលខ្ញុំរៀនជាប់ ខ្ញុំមិនសង្ឃឹមថា ខ្ញុំអាចធ្វើការត្រូវជំនាញខាងធនាគារផងដែរ ជួនកាលធ្វើការខាងទីផ្សារ ឬ ជាគ្រូបង្រៀនទៅវិញ”។
កាលពីឆ្នាំ ២០០៩ ការស្រាវជ្រាវមួយបានរកឃើញថា និស្សិតកម្ពុជា ៦២ ភាគរយ មិនមានជំនាញក្នុងការវិភាគពីអ្វី ដែលខ្លួនបានរៀននោះឡើយ ហើយ ៥៤ភាគរយទៀត សិក្សាខុសពីអ្វីដែលជាទេពកោសល្យរបស់ខ្លួន។
បើយោងតាមរបាយការណ៍របស់នាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅឆ្នាំសិក្សា២០១០ និង ២០១១ នេះ ប្រទេសកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ៩៥ មាននិស្សិតកំពុងសិក្សាពីថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បណ្ឌិតចំនួន ២២២ ១៤៦ នាក់ ក្នុងនោះស្រ្តីចំនួន ៨៣.៧១៩ នាក់ និងមាននិស្សិតបញ្ចប់ការសិក្សាចំនួន ៣៩.៩៥៦នាក់៕
ខ្ញុំសូមចូលរួមផ្ដល់យោបល់ទាក់ទងនឹ…
ខ្ញុំសូមចូលរួមផ្ដល់យោបល់ទាក់ទងនឹងបញ្ហាខ្មែរយូនីកូដក្នុង វីនដូ ៧។ ខ្ញុំជឿជាក់ថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្ដិការ វីនដូ ៧ ជាច្រើនពិតជា មិនចង់អានអក្សរដែលមានស្រាប់មកជាមួយ វីនដូ 7 ទេ ឫ Windows Vista ទេ ពីព្រោះវាតូចពេក ព្រមទាំងមិនយល់ទៀតផង នេះក៏ព្រោះវាប្រើពុម្ពអក្សរយូនីកូដ Daun Penh ដែលប្រើបច្ចេកទេស យកទំហំតាម Limon ទើបធ្វើឱ្យវាបង្ហាញឃើញតូច។ មិនចាំបាច់ បារម្មណ៍ទេ ដើម្បីឱ្យវាបង្ហាញទំហំធំអ្នកអាចអនុវត្ដដូចខាងក្រោមៈ
1- ចូលក្នុង regedit [(Start+r) រួចវាយពាក្យ (regedit)]
2- ចូលទៅទីតាំងក្នុង Registry Editor {[HKEY_LOCAL_ MACHINE\SOFTWARE\Microsoft\Windows NT\ CurrentVersion\Fonts}
3- រូចចុចពីរដងលើ Khmerui (Ture Type) រួចប្ដូរ Valua data to {KhmerOSsys.ttf}
4- ចុចពីរដងលើ Khmer UI Bold (TrueType) រួចប្ដូរ Valua data to {KhmerOSsys.ttf}
5 – ចាប់ផ្ដើមកុំព្យូរទ័ររបស់អ្នកឡើងវិញ
ចំណាំៈ ប្រសិនបើលោកអ្នកមិនមាន KhmerOSsys.tiff ទេលោកអ្នក អាចស្វែងរកបាននៅក្នុងស៊ីឌីកម្មវិធីរបស់ CM ហើយលោកអ្នកក៏អាច ប្រើឯកសារ Registry ដែលភ្ជាប់មកជាមួយនោះជំនួសឱ្យការដំឡើង ដោយដៃ ដោយគ្រាន់តែ ចុចស្ទួនទៅលើ File តែប៉ុណ្ណោះហើយនៅក្នុង នោះក៏មាន File សម្រាប់វីនដូវីស្ដាផងដែរ។ ឯកសារនោះមាន ឈ្មោះ FixWindows7។
សំរង់ (ពីទីដទៃ)
លោក ច័ន្ទ សារុន…
លោក ច័ន្ទ សារុនត្រៀមជានិច្ចជួយដល់ ផ្នែកឯកជនក្នុងការនាំអង្ករចេញ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ខ្លួនគាំទ្រជានិច្ចចំពោះផ្នែកឯកជនទាំងឡាយណា ក្នុងការនាំអង្ករចេញទៅក្រៅប្រទេស ដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។
គេហទំព័រ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅពេលដែលលោករដ្ឋមន្រ្តីបានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅភូមិប៉ោងយុង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយលោក បានប្រាប់ម្ចាស់ក្រុមហ៊ុនថា តាមគោលការណ៍នយោបាយ របស់់រាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាឲ្យអន្តរជាតិទទូលស្គាល់គុណភាពអង្ករ របស់កម្ពុជានៅឆ្នាំ២០១៥ខាងខាងមុខនេះ។
ដើម្បីសម្រេចបាន នូវគោលនយោបាយនេះ ស្នើសុំឲ្យម្ចាស់ក្រុមហ៊ុន យកស្មារតីទទួលខុសត្រូវក្នុងការផលិត និងកែច្នៃអង្ករធ្វើយ៉ាងណា ធានាគុណភាពឲ្យបានសម្រេចតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិចង់បាន កាលណាគុណភាពត្រូវបានធានានោះ ទីផ្សារក៏ត្រូវបានធានាហើយតម្លៃក៏ត្រូវបានធានាដែរ។
លោក រដ្ឋមន្ត្រី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ត្រូវតាមដានការងារនេះ និងចុះបណ្តុះបណ្តាល ទាំងការងារច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាឲ្យក្រុមហ៊ុន អាចទទួលបានបច្ចេកវិទ្យា។ ចំណែកក្រសួងកសិកម្ម ចាំជួយសម្របសម្រួលគ្រប់បែបយ៉ាង ទាំងការងារច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាបង្កការងាយស្រួលដល់ក្រុមហ៊ុនផលិតកែច្នៃ និងការនាំចេញអង្ករទាំងអស់។
ក្រសួងត្រៀមផ្តល់អ្នកជំនាញ ផ្នែកអនាម័យ និងភូត្តគាមអនាម័យ( sanitary and phytosaitary, SPS) មកជួយពន្យល់ណែនាំ ពីនិតិវិធី នៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់់SPS ពីនាយកដ្ឋានការពារ ដំណាំអនាម័យ និងភូត្តគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីនាំចេញអង្ករទៅ កាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារសហគមន៍អ៊ឺរ៉ុប។
លោកបន្តថា ការផលិតអង្ករឲ្យបានគុណភាព មិនមែនតែរោងម៉ាស៊ីនកិនស្រូវតែប៉ុណ្ណោះទេ ដែលត្រូវធ្វើការនេះ ត្រូវផ្តើមតាំងពីវាលស្រែ។ កសិករត្រូវប្រកាន់ភ្ជាប់យកបច្ចេកទេសសំខាន់ៗ ដូចជាការប្រើប្រាស់ពូជ ការធ្វើដី ការប្រើជីនិងថ្នាំកសិកម្ម ការការពារជំងឺស្រូវ សត្វល្អិត ការថែទាំជំងឺ ជី ទឹក និងស្មៅ៕
១០ យ៉ាងបង្កើនសុវត្ថិភាពលើ Windows ឱ្យកាន់តែរឹងមាំ
វាមិនមែនជារឿងលំបាកឡើយ ដោយគ្រាន់តែអ្នកចង់បានសុវត្ថិភាពឱ្យកាន់តែរឹងមាំលើការប្រើប្រាស់ Windows នោះ។ តើត្រូវ ស្វែងរកកម្មវិធី ជំនួយដើម្បីដំឡើងឬ? មិនចាំបាច់ឡើយជាមួយគន្លឹះងាយៗក្នុងទំព័រនេះលោកអ្នកពិតជាអាចអនុវត្ដន៍បានដោយ ខ្លួនឯង ជាមួយនឹង ១០ ជំហានងាយៗ ដើម្បីជួយបន្ថែមសុវត្ថិភាពលើប្រព័ន្ធប្រតិបត្ដិការឱ្យកាន់តែមានភាពប្រសើរទ្វេរដង ។
ជំហានទី១:
បង្កើត Password លើ User Account Administrator ដោយគ្រាន់តែចូលកំណត់ក្នុង Control Panel => User Accounts បន្ទាប់មកជ្រើសរើស Account របស់អ្នក រួចចុចលើពាក្យ “Create a password for your account” ។
ជំហានទី២:
ការពារ Account របស់អ្នកដោយកំណត់ Password ពេលម៉ាស៊ីនលោត Screen Saver ដោយគ្រាន់តែចូលកំណត់ ក្នុង Control Panel => Display បន្ទាប់មកចុចត្រង់ Screen Saver Tab បន្ទាប់មកចុចត្រង់ On resume, display Welcome screen។
ជំហានទី៣:
ធ្វើការកំណត់ Password លើ BIOS ដើម្បីការពារការកំណត់ Setup ផ្សេងៗលើ Application។
ជំហានទី៤:
ជានិច្ចជាកាលត្រូវបើកមុខងារ Automatic update លើ Windows ដោយគ្រាន់តែចូលទៅកាន់ Control Panel => Automatic Updates បន្ទាប់មកជ្រើសរើសនូវជំរើសទី១ ដើម្បីធ្វើការ Download នូវ Update នីមួយៗ ហើយធ្វើការដំឡើងដោយ ស្វ័យប្រវត្ដិ។
ជំហានទី៥:
ដំឡើងកម្មវិធី Internet Security Suite ដូចជា “ Kaspersky Internet Security” , “ Norton Internet Security” ឬជា “ Mcafee Internet Security” បន្ទាប់មកត្រូវបើកមុខងារ Automatic Update លើកម្មវិធីទាំងនេះ។
ជំហានទី៦:
ករណីដែលអ្នកពុំមានថវិការគ្រប់គ្រាន់ដើម្បីជាវនូវកម្មវិធី Internet Security Suite ទាំងនេះនោះ លោកអ្នកអាចប្រើ មុខងារដែលមានស្រាប់លើ Windows គឺ Windows Firewall ដោយគ្រាន់តែចូលទៅកាន់ Control Panel => Windows Firewall បន្ទាប់មកជ្រើសរើស Option ទី១នៅក្រោម General Tab ហើយត្រូវដំឡើងកម្មវិធីកំចាត់មេរោគ រួចកំណត់ឱ្យកម្មវិធីធ្វើការ Automatic Update ។ ជាចុងក្រោយត្រូវកំណត់ឱ្យមានការស្គេនតាមកាលវិភាគ (Schedule) ដែលយើងបានកំណត់ឱ្យបាន ទៀងទាត់។
ជំហានទី៧:
ចៀសវាងកុំប្រើនូវឈ្មោះ User Name និង Password ដដែលៗ សំរាប់ Account ទាំងអស់របស់អ្នកដែលបានបង្កើត នៅលើអ៊ីនធឺណែត។
ជំហានទី៨:
បិទមុខងារ File Sharing ក្នុង Windows Explorer ដោយបើកកម្មវិធី Explorer រួចចុចលើមីនុយ Tools => Folder Options => View បន្ទាប់មក Scroll ទៅផ្នែកខាងក្រោម រួចធ្វើការ Uncheck លើ User simple file sharing រួចចុចលើ Apply។
ជំហានទី៩:
បង្កើនការកំណត់សុវត្ថិភាពលើកម្មវិធី Internet Explorer របស់អ្នក ដោយចុចលើមីនុយ Tools => Internet Option => Privacy រួចរំកិល slider ទៅកាន់ចំនុចខ្ពស់ (High)។
ជំហានទី១០:
បើកមុខងារ Pop-up blocker ក្នុងកម្មវិធី Internet Explorer របស់អ្នក ដោយចុចលើមីនុយ Tools => Internet Option => Popup Blocker Settings បន្ទាប់មកជ្រើសរើស Default ជាការស្រេច។
គន្លឹះមានប្រយោជន៌សំរាប់អ្នកនិយមប្រើប្រាស់កម្មវិធី Notepad
នេះជាគន្លឹះប្លែកផ្សេងទៀតនៅក្នុងកម្មវិធី Notepad ដែលវាអាចជួយជាប្រយោជន៌ខ្លះៗដល់ User ទាំងឡាយ ដែលចូលចិត្តស្រាវជ្រាវទៅលើគន្លឹះប្លែកៗក្នុងកម្មវិធី។ខាងក្រោមនេះជាគន្លឹះ២ដែលអាចអនុវត្តន៌បាននៅ ក្នុងកម្មវិធី Notepad :
1. ធ្វើកំណត់ត្រាប្រចាំថៃ្ងជាមួយ Notepad
លោកអ្នកអាចធ្វើជាកំណត់ត្រាប្រចាំថៃ្ងបានយ៉ាងងាយស្រួលជាមួយកម្មវិធី Notepad ដោយវានឹង ធ្វើការបញ្ចូលដោយស្វ័យប្រវត្តិនូវថ្ងៃ/ខែ/ឆ្នាំ និងពេលវេលាទៅក្នុង Text នៅរាល់ការបើកកម្មវិធីប្តងៗ។
សូមអនុវត្តន៌តាមជំហ៊ានខាងក្រោម:
នៅក្នុងកម្មវិធី Notepad សូមវាយ ” LOG ” នៅផ្នែកខាងលើបង្អស់នៃកម្មវិធី(សូមមើលរូបខាងក្រោម)
សូមវាយកំណត់ចំណាំរបស់លោកអ្នកផ្សេងៗនៅក្រោមពាក្យ LOG នោះដូច្នេះរាល់ពេលដែលលោកអ្នក Save វានឹងបោះនៅពេលវេលានិងថ្ងៃខែនៅរាល់ Entry ទាំងឡាយដូចរូបខាងក្រោមជាមិនខាន។
ម្យ៉ាងទៀតលោកអ្នកក៏អាចចុចលើ Key F5 ដើម្បីបញ្ចូលថ្ងៃខែក៏បាន។
2. ទាញ Source Code ពីវិបសាយបញ្ចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ
ឥឡូវនេះលោកអ្នកមិនចាំបាច់ Copy Source Code ចេញពីវិបសាយដើម្បី Past នៅក្នុងកម្មវិធី Notepad ដូចមិនទៀតឡើយ។ ជាមួយគន្លឺះមួយនេះលោកអ្នកគ្រាន់តែបើកកម្មវិធី Notepad រួចចុចលើ File Menu=>Open ដើម្បីបើកឈ្មោះវិបសាយណាមួយជាការស្រេច។ សូមអនុវត្តន៏ដូចខាងក្រោម:
វានឹងបង្ហាញផ្ទាំង Open មួយមកបន្ទាប់មកសូមវាយឈ្មោះ URL នៅត្រង់ Text Box File Name របស់វិបសាយណាមួយដែលលោកអ្នកចង់ទាញ Source Code ដូចរូបខាងក្រោម:
-រួចចុចប៊ូតុង Open ពេលនោះវានឹងបង្ហាញ Source Code របស់វិបសាយដែលយើងបានវាយមកជាមិនខាន។
នេះជាគន្លឹះតូចមួយទៀត សំរាប់មិត្ដអ្នកអានទ…
នេះជាគន្លឹះតូចមួយទៀត សំរាប់មិត្ដអ្នកអានទាំងឡាយដែលនិយមប្រើប្រាស់ម៉ាស៊ីន Laptop ។ នៅពេលណាមួយដែលអ្នកជួប នឹងបញ្ហាអស់ថ្ម ហើយអ្នកពុំមាន Adapter ដើម្បីបញ្ចូលថ្ម តើអ្នកអាចបញ្ចប់ការងាររបស់អ្នកដល់គោលដៅដែរឬទេ? ជាមួយ គន្លឹះមួយនេះអ្នកអាចសាកល្បងបាន ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពលថ្មឱ្យលោកអ្នកអាចបញ្ចប់ការងារបានតាមសំរួល។ សូមអនុវត្ដន៍តាមជំហានខាងក្រោមៈ
បន្ថយនូវការប្រើពន្លឺនៅលើអេក្រង់ៈ អេក្រង់នៃ Laptop
របស់អ្នកត្រូវការប្រើប្រាស់នូវចំនួនថាមពលច្រើនក្នុងការបញ្ចេញពន្លឺ បានច្បាស់។ ដូចច្នេះអ្នកមិនចាំបាច់ឱ្យវាមានតំរូវការក្នុងការបង្ហាញពន្លឺ (Brightness) ធំបំផុតនោះឡើយ។ អ្នកគួរតែធ្វើការ ត្រួតពិនិត្យនៅលើម៉ាស៊ីនរបស់អ្នកនូវកំរិតនៃការបង្ហាញពន្លឺ និងធ្វើការកាត់បន្ថយពន្លឺ Brightness នៅលើអេក្រង់ឱ្យដល់ចំនុច មួយដែលអាចទទួលយកបាន។
បិទមុខងារ Wireless Network នៅពេលអ្នកឈប់ប្រើៈ
បន្ទាប់ពីបានបិទនូវមុខងារនេះហើយអ្នកអាចសន្សំសំចៃបានច្រើនបំផុត ជា ២០ នាទីនៃរយៈពេលនៃការប្រើប្រាស់ថ្ម ពីព្រោះប្រព័ន្ធ Wi-Fi អាចប្រើប្រាស់នូវបរិមាណនៃថាមពលទៅតាមតំរូវការ នៃការប្រើប្រាស់ Signal របស់វា។ ដូចច្នេះសូមបិទប្រព័ន្ធ Wi-Fi Signal របស់អ្នកនៅពេលលោកអ្នកពុំមានតំរូវការក្នុងការប្រើ ប្រាស់។
គ្រប់គ្រងឱ្យបានត្រឹមត្រូវនូវ Power Scheme ក្នុង XP:
នៅក្នុង Windows XP មាននូវចំនួននៃការកំណត់គម្រោងនៃការប្រើ ថាមពល ដែលអាចត្រួតពិនិត្យទៅលើការកំណត់ផ្សេងៗដូចជាត្រូវធ្វើយ៉ាងណាដើម្បីបិទម៉ាស៊ីនឱ្យបានលឿន និងនៅពេល Screen Saver ជាដើម។ អ្នកអាចផ្លាស់ប្ដូរនូវ Power Scheme របស់ Laptop ដោយចូលទៅកំណត់ក្នុង Control Panel => Power Options។ ដើម្បីឱ្យថាមពលប្រើដល់ចំនុចខ្ពស់បំផុតនោះ សូមជ្រើសរើស Option “Max Battery” ។ វាជាជំរើសល្អសំរាប់អ្នក ដូចជា “Low Power Mode” និង Portable / Laptopដែរ។ ប៉ុន្ដែវាមិនអាចរក្សាថាមពលបានច្រើនដូច Max Battery ឡើយ។ បន្ទាប់ពីបានជ្រើសរើស Power Scheme មួយហើយ សូមចុចប៊ូតុង OK ដើម្បីបញ្ចប់ដំណើរការជាការស្រេច។
កែទ្រង់ទ្រាយរូបភាពមានចលនានៅលើទំព័រវិបសាយ…
កែទ្រង់ទ្រាយរូបភាពមានចលនានៅលើទំព័រវិបសាយ
វាជា Online GIF image editor មួយ
ដែលជាមុខងារតែមួយគត់ទាក់ទងនឹងការកែប្រែទៅលើរូបភាពមានចលនា ដោយផ្ដល់មុខងារចាំបាច់គ្រប់គ្រាន់នៅលើ Online តែម្ដង ដោយអ្នកមិនចាំបាច់ធ្វើការ Download ឬធ្វើការដំឡើង នោះឡើយ។ អ្វីដែលសំខាន់គឺវាពុំចាំបាច់ចំណាយលុយក្នុងការធ្វើនោះឡើយ។ តើអ្វីខ្លះដែលមិត្ដអ្នកអានទាំងអស់ ទទួលបានពី GIFWorks.com? ទោះបីវាគ្រាន់តែអនុវត្ដន៍ទៅលើ File ដែលមានចលនា អ្នកក៏អាចធ្វើការពង្រីកទំហំ (Resize) , ដាក់ពណ៌ (Colorize), កែសំរួល (Optimize) និងការងារមួយចំនួនទៀត។ បន្ទាប់ពីអនុវត្ដន៍ចប់យើងអាច Save រួចទទួលលទ្ធផលដែលយើងធ្វើរួចនោះជាការស្រេច។ របៀបអនុវត្ដន៍ ជំហានដំបូងសូមចូលទៅកាន់វិបសាយ gifworks.com ដោយវាយនៅក្នុង Address Bar ដូចខាងក្រោមៈ
បន្ទាប់មកសូមស្វែងរកពាក្យ Click here to begin ដូចរូបខាងក្រោមៈ
ចុចលើពាក្យនោះវានឹងបង្ហាញទំព័របន្ទាប់ដូចខាងក្រោមៈ
ខណៈនោះសូមចុចលើ File Menu ក្នុងផ្ទាំងរូបភាពខាងលើនេះ រួចចុចជ្រើសរើសយក File Open
បន្ទាប់មកវានឹងបង្ហាញផ្ទាំងបន្ទាប់ដូចខាងក្រោមៈ
មកដល់ចំណុចនេះ USER មានពីរជំរើសដើម្បីទាញយករូបភាពមកអនុវត្ដន៍នៅលើទំព័រវិបនេះ។ ទី១គឺអាច Fetch រូបភាព (GIF) ចេញពីទីតាំងណាមួយដែលស្គាល់ច្បាស់លាស់ (Remote Location)និងទីពីរអាច Upload រូបភាព (GIF) ចេញពី Hard Drive របស់អ្នកផ្ទាល់តែម្ដង។ ភាគច្រើនមកដល់ចំនុចច្រើនតែជ្រើសរើសយកជំរើសទីពីរ។ សូមចុចលើ ប៊ូតុង Browse វានឹងបង្ហាញផ្ទាំង Choose File to Upload មួយមក។ ដូច្នេះសូមចុចលើជ្រើសរើស File (gif) ណាមួយ រួចចុចប៊ូតុង Open។ ខណៈនោះសូមចុចលើប៊ូតុង Upload ដើម្បីទាញយករូបភាពមកប្រើប្រាស់លើវិប។
រងចាំបន្ដិចយើងនឹងទទួលបានរូបភាពមួយនៅក្នុងផ្ទាំងការងារ។ ពេលនេះលោកអ្នកអាចធ្វើការកែទៅលើ ទ្រង់ទ្រាយបានហើយ ដោយចូលទៅកាន់ Edit Menu => Resize/Crop => Resize
ពេលនោះយើងនឹងទទួលបាន Pop-up មួយនៅលើទំព័រ ដូច្នេះយើងគ្រាន់តែជ្រើសរើសយក Temporarily Allow Pop-ups
បន្ទាប់មកចុចប៊ូតុង Retry ដើម្បីបន្ដ ខណៈនោះយើងនឹងឃើញផ្ទាំងការងារលោតដូចខាងក្រោមៈ
កំណត់នូវទំហំណាមួយដែលអ្នកចង់បាន រួចចុចប៊ូតុង OK ជាការស្រេច។ ពេលនោះយើងនឹងទទួលបានលទ្ធផល ភ្លាមៗតាមអ្វីដែលយើងកំណត់។ បន្ទាប់មកសូមចុចលើ File Menu => File Save វានឹងបង្ហាញទំព័របន្ទាប់មក ដូច្នេះ សូមចុច Mouse ស្ដាំលើរូបភាពមានចលនាដែលទើបតែកែទំហំរួចនោះ រួចជ្រើសរើសយក Save Picture As (មើលរូប ខាងក្រោម)
សូមវាយឈ្មោះថ្មី និងជ្រើសរើសទីតាំងណាមួយដើម្បីរក្សាទុក File នេះ។ ពេលនេះយើងនឹងទទួល បាន File (GIF) មួយ ដែលត្រូវបានកែទំហំរួចជាស្រេច។